ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ ២០២៣

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំស្តីពីការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក។ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាននៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំ និងមានការអញ្ចើញចូលរួមមានពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង តំណាងសមាគមន៍ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងក្រុមការងារលេខាធិការដ្ឋានសរុបប្រមាណ២០០នាក់ នៅសាលប្រជុំសាលាខេត្តកំពត។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្តល់ការណែនាំ តម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ ១៨២ ១៨៣ និង១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕

ព័ត៌មានទាក់ទង